Header Ads

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា

 ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅគេហដ្ឋានសព ស្ថិតនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធន៍ ខណ្ឌច្បាអំពៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៨ ។

តាំងនាមមន្ត្រីរាជការក្រសួង នាងខ្ញុំសូមសម្តែងសេចក្តីសោកស្តាយឥតឧបមា ជាមួយនឹងទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះមរណៈភាពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវ ជាបិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់កុលបុត្រខ្មែរ១រូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការបម្រើប្រទេសជាតិបានទទួលមរណៈភាពដោយជរាពាធ។

តាំងនាមនាងខ្ញុំ រួមជាមន្ត្រីរាជការក្រសួង សូមចូលរួមរំលែកនូវ មរណៈទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
 

No comments

Powered by Blogger.