នារី២នាក់រពឹសដៃ ទៅឆ្គឹះសោរបន្ទប់គេ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ១វៃខ្នោះនៅនឹងកន្លែងកើតហេតុ
ភ្នំពេញ៖ ដោយមានការសហការជាមួយប្រជាពលរដ្ធ ល្អក្នុងមូលដ្ឋាន បានរាយការណ៍មកសមត្ថកិច្ចនគរ បាលប៉ុស្តិ៍ចោមចៅទី១ ថាមាននារីសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាព ឆ្គឹះសោរបន្ទប់ជួល របស់កម្មកររោងចក្រ ភ្លាមនោះសមត្ថកិច្ចនគរបាល ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់បានជនសង្ស័យ២នាក់ នារីម្នាក់និងម្នាក់ទៀតនារីតែងធ្វើប្រុស ។
ករណីខាងលើកើតឡើង នៅវេលាម៉ោង០២:០០នាទី រសៀល នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ ជូន ចាន់ណាភេទស្រី អាយុ២៥ មានទីលំនៅ ភូមិត្បូងភ្នំ ឃុំតាក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ ចំណែកជនសង្សយ័ទី២ ឈ្មោះ ឃុត ប៊ុណ្ណា ភេទស្រីអាយុ២៧ឆ្នាំ មានទីលំនៅ ភូមិរពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំង២ត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅ១ នាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីបន្តនីតិវិធី៕
Post a Comment