កម្លាំងល្បាតនៅក្នុងមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនយុវជន១នាក់ ករណីជួញដូរសារធាតុញៀន
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០២:៣០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការល្បាតនៅក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
ជនសង្សយ័ខាងលើមានឈ្មោះ អិល បូរី ហៅខ្មៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ប្រភពពីជំនាញសមត្ថកិច្ចបានអោយដឹងថា ខណៈ ពេលដែលកម្លាំងសមត្ថកិច្ចកំពុងជិះល្បាតការពារសុខសុវត្ថិភាពក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យឈ្មោះ អិល បូរី ហៅ ខ្មៅ កំពុងឈរលក់គ្រឿងញៀន (នៅចំណុចខាងលើ) ក៏ឃាត់ខ្លួនតែម្តង។ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អិល បូរី ហៅខ្មៅ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Post a Comment