Header Ads

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា

 កំពត៖រសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា ឆ្នាំ២០១៨។

កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២.ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣.ពិនិត្យលើសេចក្តីព្រាងឯកសារវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៨
៤.បញ្ហាផ្សេងៗ
-ឆ្លងសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងាររៀបចំតបណ្តាញប្រព័ន្ធខ្សែកាបទូរគមនាគមន៍ និងអគ្គិសនី។

កិច្ចប្រជុំនារសៀលនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ កងកំលាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្តចំនួន ៦៥នាក់។



No comments

Powered by Blogger.