Header Ads

ឃាតកម្មវាយសម្លាប់ស្រ្តីម្នាក់នៅស្រុកម៉ាឡៃ សង្សយ័ថាជាទង្វើរបស់ប្តីចុងទី៣

ខេត្តបន្ទាយមានជយ័៖ បុរសជាប្តីចុងទី៣ ត្រូវបានសង្សយ័ថាជាឃាតក វាយសម្លាប់ស្រ្តីជាប្រពន្ធ ព្រោះបានគេចខ្លួនបាត់ក្រោយពេលដឹងថាប្រពន្ធស្លាប់ ករណីឃាតកម្មនេះកើតឡើងនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជយ័។

ស្រ្តីរងគ្រោះមានឈ្មោះ ឃ្លក ថាញ់ អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ នៅលើខ្លួនមានស្នាមជាំពេញខ្លួន។
ចំណែកជនសង្សយ័ជាប្តីមានឈ្មោះ ទុង ថា អាយុ៤៧ឆ្នាំ គេចខ្លួនបាត់ស្រមោល។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ស្រ្តីខាងលើធ្លាប់មានប្តី៣នាក់ ប្តីទី១បានកូន៣នាក់ ប្តីទី២បានកូនប្រុស១នាក់ ចំណែកប្តីទី៣ គឺជាជនសង្សយ័ ដែលទើបបានគ្នាប្រហែលជាបីទៅបួនខែប៉ុណ្ណោះ។

ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យសាកសពរួច ជាជំហានដំបូងសង្សយ័ថាប្តីបានវាយដំធ្វើបាប រហូតដល់ស្លាប់ ព្រោះមានស្នាមជាំជាច្រើនកន្លែង ក្រោយពេលដឹងថាប្រពន្ធស្លាប់ មានការភិតភយ័ ក៏រត់គេចខ្លួនតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជាវ ចំណែកសាកសព បានប្រគល់អោយសាច់ញ្ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

No comments

Powered by Blogger.