ប្រាប់តៗផង! នៅភ្នំពេញអ្នកឆ្លងកាត់តំបន់ទាំងនេះ ចាប់ពីស្អែក បើជិះបញ្ច្រាសផ្លូវ នឹងត្រូវដកហូតម៉ូតូរក្សាទុកនៅប៉ុស្តិ៍
• អត្ថបទដោយ៖ កែវ ភត្រា
• កុម្ភៈ ៥, ២០២៥
• សង្គម
នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈសាលាសង្កាត់ស្ទឹងមានជ័យ បានជូនដំណឹងឱ្យបានដឹងថា ចាប់ពីទី ៦ កុម្ភៈ ឆ្នាំ ២០២៥ អ្នកជិះបញ្ច្រាសផ្លូវ នឹងត្រូវគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី ១ អនុវត្តដកហូតម៉ូតូ រក្សាទុកនៅប៉ុស្តិ៍។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី ១ បានដឹកនាំកម្លាំងចុះទប់ស្កាត់ការបើកបរបញ្ច្រាសនៅផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី ១ មានបួនគោលដៅ រួមមាន ៖
ទី ១ មុខវត្តស្ទឹងមានជ័យ
ទី ២ ច្រកចូលសង្កាត់
ទី ៣ ច្រកចូល ប៉ុស្តិ៍
ទី ៤ មុខសាលា ណតឡាញ
ក្នុងនោះដែរ ចំពោះការបើកបរបញ្ច្រាសនៅថ្ងៃទី ០៤ កុម្ភៈ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការអប់រំណែនាំបានច្រើន ខណៈនៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ សាលាសង្កាត់ស្ទឹងមានជ័យ បានជូនដំណឹងពីការ អនុវត្តដកហូតម៉ូតូអ្នកជិះបញ្ច្រាសផ្លូវ រក្សាទុកនៅប៉ុស្តិ៍ ចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ទៅ៕
Post a Comment