នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តទេពវង្សី
ខេត្តកណ្តាល៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវ ស្រី ហ៊ាញ ព្រមទាំងបុត្រាបុត្រី ចៅ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តទេពវង្សី ស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឭខេត្តកណ្តាល ។
នៅក្នុងកម្មវិធីនេះបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងលោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការរាជធានី-ខេត្ត នាយការិយាល័យ នាយ នាយរង អាវុធហត្ថទាំងអស់ និងពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញទៅកាន់បិណ្ឌវេនទី១២ ។
ពិធីរាប់បាត្រ និងរៀបចំទយ្យវត្ថុ រួមនិងចង្ហាន់ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទេសកុសលវេរប្រច្ច័យប្រគេនដល់ព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទេសជូនចំពោះបុព្ធការីជន អ្នកមានគុណមាន មាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមឱ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ បានទៅកាន់ទីស្ងប់សុខជារៀងរហូត តាមរយៈមនុញ្ញាផលដែលកើតឡើងពីការធ្វើបុណ្យធ្វើទាននាឱកាសភ្ជុំបិណ្ឌនេះ ។
លោក នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានប្រគេនបច្ច័យជូនដល់ព្រះចៅអធិការវត្តទេពវង្សី ដែលមានទឹកប្រាក់សរុបចំនួន ៣៧,៤៣៥,០០០រៀល និងជូនតាជី យាយជី ម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល នគរបាល១,០០០,០០០រៀល ប្រជាការពារ ១,០០០,០០០រៀល កងរាជអាវុធហត្ថ ១,០០០,០០០រៀល ព្រមទាំងកុមារា កុមារីតូចៗម្នាក់ៗទទួលបាន ៥,០០០រៀលផងដែរ៕

Post a Comment