Header Ads

 បានរៀបចំពិធីអបអរសាទរការប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០៩នាទីព្រឹក ក្រោមអធិបតីភាពពីឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំ មន្រ្ដីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្ស និស្សិតនៃវិទ្យាស្ថានតេជោសាធារណការ និងដឹកជញ្ជូន សរុបប្រមាណ២០០នាក់។ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងប្រទេស បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងនឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលកន្លងទៅ។ ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជាមានច្រកដែលអាចដង្ហើមបានដោយខ្លួនឯង ដែលនេះជាមហិច្ឆតាបង្កប់ដោយស្មារតីស្នេហាជាតិ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិហើយ ព្រែកជីកហ្វូណនតេជោ នឹងជួយទាំងវិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជាមានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយតិចជាងមុន ចំណេញពេល និងកាត់បន្ថយរបាំងនានាក្នុងការនាំចេញទំនិញរបស់កម្ពុជា។

012 876 115/ 010 99 92 91


No comments

Powered by Blogger.