Header Ads

កងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនជនសង្សយ័២នាក់ ទៅកាន់សាលាដំបូងខេត្ត

ខេត្តកណ្តាល៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ក្រោយពេលចុះបង្ក្រាប កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ទី១-ឈ្នោះ ភា សុជាតិ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ចំណែកទី២-ឈ្មោះ ម៉ារ៉ា វីតា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល វត្ថុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តរួច៕



No comments

Powered by Blogger.