Header Ads

សាលាខណ្ឌដូនពេញរឹតបណ្តឹងការអនុវត្តច្បាប់សណ្តាប់ធ្នាប់សាធារណៈ


ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មាន តាមរយៈបណ្តាញសង្គមលើករណី ថាមានកាលប់លួចអនុញ្ញាតអោយរថយន្ត គួកជេដាក់តាំងលក់រថយន្តនៅតាមសួនច្បារមុខសណ្ឋាគារសាន់វ៉េរហូតដល់មុខ សណ្ឋាគារឡឺរ៉ូយ៉ាល ចតលើទ្រូវផ្លូវ និងចិញ្ចើមផ្លូវ ជុំវិញបណ្ណាល័យជាតិ រួមនឹងការចតនៅក្បែរពេទ្យផងគន្ធបុប្ផានោះ

នាល្ងាចថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៧​ លោក​ សុខ​ ពេញវុធ​ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​ បានបញ្ជាអោយស្វែងរកមុខមន្រ្តីណា ដែលទទួលលុយខែពីអ្នកគួកជេរថយន្តមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញ នឹងចាត់វិធានការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយមិនលើកលែងឡើយ​។

*រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងថា:

១ ចំពោះរថយន្តទាំងអស់ដែល បានចាក់ចេញពីទីលានប្រជាធិបតេយ្យ ហេីយបានបន្តយកមកចតដាក់លក់នៅទីតាំង ខាងលើនេះ សូមមេត្តាយកចេញជាបន្ទាន់ មិនអនុញ្ញាតអោយតាំងលក់នៅទីតាំងនេះទេ ប្រសិនបេីមិនព្រមចាក់ចេញទេ រដ្ឋបាលខណ្ឌ និង ស្ទួចរថយន្តនោះមករក្សាទុកនៅសាលាខណ្ឌដូនពេញ។

២ ប្រសិនបើមានព័ត៌មានច្បាស់ថា មានមន្ត្រីរូបណាបានអនុញ្ញាតឲ្យចត និងយកលុយពីម្ចាស់រថយន្តទាំងនោះ សូមរាយការណ៍មករដ្ឋបាលខណ្ឌ ដេីម្បីរដ្ឋបាលខណ្ឌមានវិធានការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរបំផុតលើបុគ្គលនោះ។

៣​ ចំពោះព័ត៌មានថា មានការចតរថយន្ត២ជួរ តាមចំណតឯកជន បណ្តាលឲ្យមានការកក់ស្ទះចរាចរណ៍នោះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការចុះទៅរៀបចំនៅទីតាំងទាំងនោះ ដោយមិនអនុញ្ញាតឲ្យមានកាចតរថយន្ត២ជួរឡើយ។

៤ ចំពោះរថយន្តគួកជេ​ ដែលចតនៅទីតាំងហាមឃាត់ខាងលេី និង នៅតាមចំណតឯកជនដែលចត២ជួរមិនស្តាប់ការណែនាំរបស់រដ្ឋបាលខណ្ឌ នោះ រដ្ឋបាលខណ្ឌ និងស្ទូចរថយន្តទាំងនោះមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយរក្សាទុករយៈពេល១៤ថ្ងៃ ប្រសិនបេីមានលើកទី២ និងរក្សាទុករយៈពេល៣០ថ្ងៃ ចំពោះកាខូចខាត់បាក់បែកយេីងខ្ញុំមិនទទួលខុសត្រូវឡេីយ ។

៥ រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់រថយន្តគូកជេទាំង​អស់​ ក៏ដូចជាម្ចាស់ចំណតឯកជនដែលអនុញ្ញាតិអោយរថយន្តចត២ជួរសូមធ្វើការយករថយន្តចេញ ក្រោយពីទទួលបានសេចក្តីជូនដំណឹងខាងលេីនេះ៕

រដ្ឋបាលខណ្ឌដូនពេញ ៖ កម្លាំងអធិការនគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូក្មេងទំនើងចំនួន ០៨គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យមានសំលេងឮខ្លាំងបង្កការរំខាននៅតាមដងផ្លូវ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ។

នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក ឈឹម ឌីណា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំដល់ក្រុមក្មេងទំនើងដែលឆ្នៃបំពង់ស៊ីម៉ាំងម៉ូតូបង្កឲ្យមានសំលេងឮខ្លាំងរំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅសាលាខណ្ឌដូនពេញ បន្ទាប់ពីក្រុមក្មេងទំនើងនេះបានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំងឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និង បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ។

 ក្រោយពីធ្វើកិច្ចសន្យារួចមក រដ្ឋបាលខណ្ឌ បានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះធ្វើការដោះដូរបំពង់ស៊ីម៉ាំងដែលឮខ្លាំងចេញ និងដាក់បំពង់ស៊ីម៉ាំងធម្មតាចូលវិញដោយខ្លួនឯង នៅនឹងកន្លែង រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថាមិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យឮខ្លាំងៗរំខានដល់សាធារណជនទៀតឡើយ ៕









No comments

Powered by Blogger.