Header Ads

លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន១៦៥គ្រួសារ

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន១៦៥គ្រួសារ ដែលរស់នៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

នៅក្នុងឱកាសនោះ ក៏មានមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមផងដែរ។

អំណោយដែលផ្តល់ជូន១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ស្ករត្នោត១គីឡូក្រាម មុងសុវត្ថិភាព១ អាវ១ រួមជាមួយថវិកា ២ម៉ឺនរៀល។

ជាមួយគ្នានោះដែរលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរបាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌវេនទី៧ នៅវត្តភ្នំ ស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ផងដែរ ៕




No comments

Powered by Blogger.