រន្ទះបាញ់ត្រូវមនុស្ស ០២នាក់ បណ្តាលឲ្យស្លាប់ ០១នាក់ និងរបួសធ្ងន់ ០១នាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង .......!
(ខេត្តបាត់ដំបង) ៖ នៅវេលាម៉ោង ០១:២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់កើតឡើងចំនួន ០១លើក បណ្តាលឲ្យត្រូវមនុស្ស ០២នាក់ (ស្លាប់ ០១នាក់ និងរបួសធ្ងន់ ០១នាក់) ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមាន ទី១-ឈ្មោះ បឿន ទ្រី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្រុមទី ៤៨ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល / មូលហេតុ : ជនរងគ្រោះឈរមើលគេភ្ជួរស្រែ ក៏រន្ទះបាញ់បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង និងទី២-ឈ្មោះ ជិន ណារ៉ា ភេទប្រុស អាយុ ៦១ឆ្នាំ នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល។
មូលហេតុ : រន្ទះបាញ់ទូរទស្សន៍ ក៏បណ្តាលឲ្យត្រូវជនរងគ្រោះ កំពុងអង្គុយជិតទូរទស្សន៍ របួសធ្ងន់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ៕

Post a Comment