Header Ads

ឃាត់ខ្លួនមនុស្សម្នាក់ ជាបក្ខពួកជនសង្ស័យ អ្នកដាវសាំម៉ូរ៉ៃ វ័យក្មេងប្រចាំស្រុកកំពង់ត្រឡាច!
----------------

(ខេត្តកំពង់ឆ្នាំង)៖ ឃាត់ខ្លួនបានម្នាក់ហើយ ជាក្រុមបក្ខពួកអ្នកលេងដាវសាំម៉ូរ៉ៃ នៅរសៀលថ្ងៃទី១៧ ខែមេសានេះ ប៉ុន្តែជនដៃដល់កាន់ដាវកាប់ឥតមេតានោះ មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ និងកំពុងតាមចាប់បន្តទៀត។

សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី ១៧ មេសា ២០១៩ វេលាម៉ោង ១៤ និង ៣០ នាទីនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ
២៣ ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។​

ក្នុងករណីហិង្សាដោយចេតនានៅចំនុចខ្លាកូនភូមិផ្សារត្រាចឃុំលង្វែកកាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង៤០ នាទី ។ ដោយក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំនុចផ្លូវចូលវត្ត ត្រឡែង កែង កាលពីល្ងាចម្សិលមិញ ។

បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវតាមចាប់បក្សពួកនិងជនដៃដល់ដើម្បីចាត់ការតាមនិតិវិធីច្បាប់។


No comments

Powered by Blogger.