Header Ads

#ប្រពន្ធចេញពីសាលសម្រាលកូនរួចរាល់សួររកប្តីគេប្រាប់ថា #ប្តីឡើងដើមឈើចងកសម្លាប់ខ្លួនហើយដោយមិនដឹងមូលហេតុទេ !

ខេត្តសៀមរាប ៖ យកប្រពន្ធមកសំរាលកូន បែរជាបុរសម្នាក់នេះឡើងដើមឈើចងកសំលាប់ខ្លួន ដោយមិនដឹងហេតុអ្វី ធ្វើអោយមានការភ្ញាក់ផ្អើល និងមានការងឿងឆ្ងល់មនុស្សម្នាចោមរោមមើល ស្ថិតនៅក្បែរមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប តាមបណ្តោយផ្លូវស៊ីវត្ថា ត្រង់ចំនុច ភូមិ ត្រពាំងសេះ សង្កាត់ គោកចក ក្រុង-ខេត្ត សៀមរាប គឺលើដើមផ្កាលឿងរាជ។

តាមការអោយដឹងពី លោក មេភូមិត្រពាំងសេះ ដែលបានឃើញហេតុការណ៏នេះថា  ករណីអត្តឃាតដោយចងកសំលាប់ខ្លួនឯងនេះ កើតឡើងនៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែ មេសា ២០១៩ នេះ។

តាមការសាកសួរពី ប្រពន្ធជនរងគ្រោះថា ប្តីរបស់គាត់ មានឈ្មោះថា លី ចាន់ ថន អាយុ ៣៨ ឆ្នាំ រស់នៅភូមិតានី ឃុំ ទូកមាសស្រុកបន្ទាយមាស ខេត្តកំពត ។

 ប្រពន្ធមានឈ្មោះថា  ហុក អេង អាយុ ៤១ឆ្នាំ  រូបគាត់និងគ្រួសារ មកពីប៉ោយប៉ែត ដើម្បី មកសម្រាលកូននៅ មន្តីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប គឺបានមកដល់នៅថ្ងៃទី ១៧ ខែ មេសាឆ្នាំ ២០១៩  ស្រ្តីជាប្រពន្ធជនរងគ្រោះបានបន្តទៀតថា គាត់មិនបានដឹង មូលហេតុអ្វីទេ បានជាប្តីគាត់ធ្វើអត្តឃាតខ្លួនឯងបែបនេះ។

 តែទោះជាយ៉ាងណាតាមសមត្ថកិច្ច ដែលបានសួរនាំគាត់ផ្ទាល់ គាត់បាននិយាយប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ធ្លាប់ ប្រើហឹង្សាមកលើគាត់ម្តង កាល១ឆ្នាំមុន ម្យ៉ាងទៀត ប្តីរបស់គាត់ជាមនុស្សញៀនស្រា និងធ្លាប់ប្រើប្រាស់គ្រឿងញៀនពីមុនមក។

ប្រពន្ធជនរងគ្រោះបានបន្តថា កាលពី ល្ងាចថ្ងៃទី១៧ ខែ មេសាឆ្នាំ ២០១៩ រូបគាត់បានឃើញប្តីគាត់ចេញទៅក្រៅ លុះ១ម៉ោងក្រោយមក ទើបត្រឡប់មកវិញ ហើយគាត់សង្កេតឃើញថា ប្តីរបស់គាត់មានក្លិនស្រា តែមិនបានឈ្លោះគ្នាទេ ហើយគាត់បាន ប្រាប់ទៅប្តីថា លោក គ្រូ ពេទ្យបានប្រាប់ថា គាត់ត្រូវវះកាត់ដើម្បីសម្រាលកូន អញ្ចឹងឯងកុំទៅណាចោលខ្ញុំ (ប្រពន្ធ)។

 រហូតមកដល់ព្រឹកថ្ងៃកើតហេតុ ប្តីរបស់គាត់បានមកហូបបាយជាមួយគាត់ធម្មតា រួចក៏ចេញទៅក្រៅ ក៏បាត់រហូត មិនដឹងទៅណា បន្ទាប់មកគាត់ក៏ចូលសម្រាលកូនរួចរាល់ ខណះនោះមាន សមត្ថកិច្ចមកប្រាប់គាត់ថា ប្តីរបស់គាត់បាន ធ្វើអត្តឃាត ដោយចងកខ្លួនឯងនៅលើដើមឈើ ក្បែរពេទ្យស្លាប់បាត់ហើយ ប្រពន្ធអង្គុយស្រែកយំអោបកូន។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅវត្តគោកចក ក្នុងសង្កាត់គោកចក រហូតដល់វេលាម៉ោង០១.៣០នាទីរសៀល ទើបប្រពន្ធជនរងគ្រោះចេញពីពេទ្យ មកដល់វត្ត ទើប សមត្ថកិច្ចសួរនាំ ប្រពន្ធជនរងគ្រោះបានប្រាប់ ថាគាត់គ្មានសាច់ញាតិទេ នៅសៀមរាប ហើយគាត់គ្មានលុយ សម្រាប់យកសពស្វាមីគាត់ទៅស្រុកកំណើតទេ ទើបប្រពន្ធជនរងគ្រោះបានសម្រេចចិត្តអោយបូជាសពប្តីនៅវត្តគោកចកតែម្តង ក៏ប៉ុន្តែគាត់គ្មានលុយសម្រាប់ទិញ ក្តារម្ឈូសដាក់សពប្តីទេ គេឃើញលោកមេភូមិត្រពាំងសេះ ជួយចេញលុយបូជាសព ចំនួន ៨០ដុល្លា និង បងប្អូនប្រជាពលរដ្ឋ ក៏បានចូលរួមជួយ បន្ថែមខ្លះទៀតដែរ ។


No comments

Powered by Blogger.