Header Ads

ឃាតកដែលបានកាត់ក្បាលយាយនឹងចៅស្រីសល់តែដងខ្លួននោះឥឡូវកម្លាំងសម្ថតកិច្ចចាប់ខ្លួនបានហើយ(ពាក្យចាស់ពោលថាឈាមស្រែកស្បែកហៅ)

 (ខេត្តកំពង់ចាម)÷ឃាតកម្មដ៍សារហាវសម្លាប់កាត់ក្បាលជនរងគ្រោះ២នាក់យាយនឹងចៅស្រីបង្កអោយមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៣ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចមកកម្លាំងសមត្ថកិច្ចរបស់ស្នងការខេត្ត និងកម្លាំងជំនាញជនជាតិបរទេសជាច្រើននាក់ បានចុះស្រាវជ្រាវពិនិត្យកោសល្យវិច័យ ស្លាកស្នាមយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល៤ថ្ងៃ ទីបំផុតឃាតករត្រូវបានចាប់ខ្លួន ជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្បែរផ្ទះជនរងគ្រោះ។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានឃាតក កាត់ក្បាលយកទៅបាត់ ឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅឈ្មោះ ខេង សាវឿន ភេទស្រី អាយុ៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបង្ហើបបានឲ្យដឹងថា ករណីខាងលើជារឿងគំនុំឈានរហូតដល់កាប់សម្លាប់យ៉ាងព្រៃផ្សៃបែបនេះ។ ក្រោយពីចាប់ខ្លួនបានជនសង្ស័យក្នុងករណីឃាតកម្មខាងលើ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនាំខ្លួនទៅស្នងការខេត្ត ដើម្បីសាកសួរបន្តទៅតាមតិវិធីច្បាប់៕

No comments

Powered by Blogger.