អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅដឹកនាំដោយលោកសុខសម្បត្តិប្រធានកិត្តិយសអនុសាខានិងសហចារីបានចុះសួរសុខទុក្ខ និង ចែកអំណោយ ......!
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអាទិត្យ ០២ រោច ខែចែត្រ ឆ្នករបស់ ឯកស័ក .ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខសម្បត្តិ ប្រធានកិត្តិយស អនុសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារឧបទ្ទវហេតុធម្មជាតិ(ខ្យលកន្រ្តាក់) ចំនួន ០៣គ្រួសារ ស្មេី៣ខ្នងផ្ទះនៅ
ភូមិបែកបក និងភូមិកប់ស្រូវតូច សង្កាត់គោករកាខណ្ឌព្រែកព្នៅ ។
នាឱកាសនោះ លោកប្រធាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក រងគ្រោះដោយខ្យល់កន្ត្រាក់ ។
#អំណោយផ្តល់ជូនរួមមាន ៖
១/ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ - អង្ករចំនួន ៨០Kg - តង់ ១ , មី ២កេស, ទឹកសុទ្ធ ១កេស , ទឹកត្រី+ ទឹកស៊ីអ៊ីវ ២យូរ - សម្ភារផ្ទះបាយ ០១សម្រាប់ និងថវិកា ១,០០០,០០០រៀល - ២/ គ្រួសាររងគ្រោះតិចតូច - អង្ករចំនួន ៨០Kg - តង់ ១ , មី ២កេស, ទឹកសុទ្ធ ១កេស , ទឹកត្រី+ ទឹកស៊ីអ៊ីវ ២យូរ សម្ភារផ្ទះបាយ ០១សម្រាប់ និងថវិកា ៥០០,០០០រៀល / ដោយឡែកមួយគ្រួសាររងគ្រោះប៉ើងសំយ៉ាបផ្ទះ ប្រតិភូកាកបាទក្រហមសង្កាត់-ខណ្ឌ បានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល និងអង្ករចំនួន៦០Kg។
Post a Comment