កម្លាំងសមត្តកិច្ចចម្រុះចុះធ្វើការបង្រ្កាបឃ្លាំងផ្ទុកឈើដ៍ធំមួយកន្លែង
ខេត្តរតនគិរី,ក្រុងបានលុង
កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នៅថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៩មានឈើប្រណិតប្រភេទ កកោះ ដែលមានមុខកាត់ ២៥ឃ្លុំ ប្រវែង១.២ ម៉ែត្រ រាប់រយកំណាត់ ដែលត្រូវបានក្រុមឈ្មួញប្រមូលទិញពីក្រុមដឹកតាមម៉ូតូនិងរថយន្តមកស្តុកទុកក្នុងឃ្លាំងមួយកន្លែងស្ថិតនៅក្នុងភូមិ ឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរីដោយខុសច្បាប់ ត្រូវបានកម្លាំងមានសមត្ថកិច្ចចម្រុះរួមនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរី កម្លាំងជំនាញរដ្ឋបាលព្រៃឈើ កម្លាំងអធិការស្រុកបានលុង កម្លាំងប៉ុស្តិ៍រដ្ឋាបាល ដែលដឹកនាំដោយលោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានរួមសហការចុះបង្រ្កាបបានដោយជោគជ័យ ក្នុងហេតុការណ៍បង្ក្រាបនេះ ត្រូវបានមហាជនក្នុងខេត្តរតនគីរី លើកឡើងថា នេះជាករណីបង្រ្កាបបទល្មើសឃ្លាំងស្តុបឈើខុសច្បាប់ ជាទ្រង់ទ្រាយធំលើកទី១ដែលពីមុនមិនដែលមានការបង្រាបដូច្នោះឡើយ។ ចំពោះរឿងមេឈ្មួញដែលប្រហើរហ៊ានប្រមូលទិញឈើប្រណីតទាំងនោះមកស្តុបទុក្ខបែបនេះធ្វើអោយមហាជនដាក់ការសង្ស័យថាប្រហែលជា មានខ្នងបង្អែកនៅពីរក្រោយហើយបានជាមិនខ្លាចញញើញនិងអាជ្ញាធឬសន្ថាបណ័ជំនាញណាយ៉ាងដូច្នោះដោយយកមកលាក់ស្តុកទុកក្នុងឃ្លាំងនៅចំកណ្តាលក្រុងបានលុងតែម្តង ឬក៏សមត្ថកិច្ចធ្វើជាមិនដឹងមិនលឺ ជាពិសេសនោះ គឺផ្នែករដ្ឋបាលព្រៃឈើដែលមានលោក ជា កុណារ៉ា ជានាយផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបានលុង គឺលោក លីសុផាន។សូមបញ្ជាក់ថាក្នុងហេតុការណ៍បង្រ្កាបឈើខុសច្បាប់ខាងលើនេះផងដែរ ត្រូវបានម្ចាស់ផ្ទះចាក់សោរផ្ទះនិងឃ្លាំងរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះមកដល់ ។បច្ចុប្បន្នឈើខុសច្បាប់ទាំងនោះត្រូវបានសមត្ថកិច្ចរឹបអូសដឹកជញ្ជូន យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី ដើម្បីស្វែងរកម្ចាស់អោយចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ស្តីពីព្រៃឈើនិងកសាងសុំណំរឿងដើម្បីបញ្ជូនទៅតុលាការ។

Post a Comment