កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនស្រី្ត៣នាក់ពាក់ព័ន្ធករណីគត់ឆ្នោតវៀតណាម
ភ្នំពេញ៖ ស្រ្តី៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះប្រតិបត្តិការណ៍ ឃាត់ខ្លួនពាក់ព័ន្ធករណី គត់ឆ្នោតវៀតណាមខុសច្បាប់។ ក្នុងប្រតិបត្តិការណ៍នេះ មានការសម្របសម្រួលដោយ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយផ្ទាល់ ដោយ លោក វរៈសេនីយត្រី ឡុង វិចិត្រ មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក បានចុះប្រតិបត្តិ២ទីតាំង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទីតាំង១ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបានស្រី្តម្នាក់ ឈ្មោះ សុខ ឃីម ភេទស្រី អាយុ៣០ឆ្នាំ នៅផ្ទះលេខ៤៣ ផ្លូវ២១៧(ផ្លូវលូទឹលស្អុយ) ក្រុម៥០ ភូមិ១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
និងដកហូតវត្ថុតាង រួមមាន ៖ លុយចំនួន២២៥៥០០រៀល , កាតុងសម្រាប់គត់កន្ទុយលេខ៥០សន្លឹក. ក្រដាសទទឹង សម្រាប់គត់កន្ទុយលេខគត់បាន២សន្លឹក .ម៉ាស៊ីនគិតលេខ១គ្រេឿង. និងទូរស័ព្ទណូគា ១២៨០ ១គ្រេឿង។
ទីតាំង២ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបានស្រ្តី២នាក់ ទី១ឈ្មោះ គឹម សោភ័ណ្ឌ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរគត់កន្ទុយលេខ ស្នាក់នៅផ្ទះលេខ៣៧៤cE2 ផ្លូវ២៤៥(មហាវិថីម៉ៅសេទុង) ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណ្ឌទួលគោក(ម្ចាស់ទីតាំងនិងអ្នកគត់)។ ចំណែកស្រ្តីទី២ គ្រាន់តែជាអ្នកជិតខាង មកយករបស់លក់ងាវ ស្របពេលកម្លាំងកងរាជអាវុធហត្ថចុះចាប់ ត្រីវកម្លាំងអាវុធនាំមកសួនាំបន្ថែម បើមិនមានការពាក់ព័ន្ធទេនិងអោយត្រឡប់ទៅគេហដ្ឋានវិញជាធម្មតា ។ សូមបញ្ជាក់ផងដែរ ទីតាំងទី២នេះកម្លាំង អាវុធហត្ថបានដកហូត វត្ថុតាងរួមមាន ម៉ាស៊ីនគិតលេខចំនួន២គ្រេឿង .សម្ភារៈសម្រាប់គត់កន្ទុយលេខ១ចំនួន និងលុយចំនួន៥ម៉ឺនរៀលនិង២ដុល្លារ។
បច្ចុប្បន្ន ស្ត្រីសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកនាំមកសួនាំនៅមូលដ្ឋានបញ្ជាកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕

Post a Comment