ចុះបង្ក្រាបទីតាំងស្តុកសារទំនិញមានធាតុគីមីសម្រាប់ ផលិតឱសថ និងសាប៊ូក្លែងក្លាយ នៅខណ្ឌចំការមន
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានី លោកលី សុផាណា បានចុះបង្ក្រាបទីតាំងស្តុកទំនិញប្រភេទជាវត្ថុធាតុដើមមានសារធាតុគីមី ដែលឈ្មួញលួចនាំចូលស្តុកទុកសម្រាប់ផលិតថ្នាំពេទ្យ និង សាប៊ូក្លែងក្លាយជាច្រើន ។
ការចុះបង្ក្រាបនេះធ្វើឡើងដោយដឹកនាំពីលោកឧត្តមសេនីយ៍ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមានការសហការចូលរួមពី មន្ដ្រីក្រសួងឧស្សាហ៍កម្មសិប្បកម្ម និងមន្ដ្រីក្រសួងសុខាភិបាលផងដែរ ប្រព្រឹត្តិទៅនៅចំណុចឃ្លាំងគ្មានលេខឈ្មោះ ភួង ហេង ស្ថិតតាមបណ្តោយផ្លូវលេខ៤៣០ ឃ្លាំងគ្មានលេខឈ្មោះភួង ហេង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន .។
លោកឧត្តមសេនីយ៏ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលបានចូលរួមបង្ក្រាបបានអះអាងថា គេនៅមិនទាន់ដឹងពីចំនួន នៃទំនិញល្មើសច្បាប់ទាំងអស់នេះនៅឡើយទេ ដោយសារមានចំនួនច្រើន សមត្ថកិច្ចគ្រាន់តែ ធ្វើកំណត់ហេតុដកហូតរួចហើយទើបធ្វើការរាប់ត្រួតពិនិត្យលម្អិតតាមក្រោយ ៕

Post a Comment