Header Ads

ជើងខ្លាំង​បាញ់ជិត១០គ្រាប់ កណ្ដាលក្រុង ដឹងខ្លួនគេចមិនរួចពីសំណាញ់ច្បាប់ ចូលខ្លួនសារភាព

ភ្នំពេញៈ បុរសម្នាក់ ជាខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ធ្វើឲ្យភ្ញាក់ផ្អើលកណ្តាលទីក្រុងភ្នំពេញទាំងយប់ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដឹងខ្លួនគេចមិនរួចពីសំណាញ់ច្បាប់ បាន​ចូលមកសារភាពកំហុស នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

ខ្មាន់កាំភ្លើងរូបនេះឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ។ ពេលនេះសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងសាកសួរ និងបំពេញបែបបទ​ បញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា  បុរសម្នាក់ បាន​បើករថយន្តមួយគ្រឿងម៉ាក Lexus RX330 ហើយដកកាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្រោយក្រុមហ៊ុនប្រព័ន្ធ០១២ (CELLCARD)  បង្កការភ្ញាក់ផ្អើលកាលពី​ម៉ោងជាង១០យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ លោក ប៊ុន សត្យា ជនសង្ស័យជាម្ចាស់រថយន្ដដែលបាញ់ប្រហារ ជិត១០គ្រាប់ ឈ្មោះ ទូច បូភាព មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានោះ ពីមុនជាអតីតមន្ដ្រីនគរបាលព្រហ្មទណ្ឌក​ម្រិតស្រាល ផ្នែកមជ្ឈឹម២ បន្ទាប់មកជននេះ បានលាឈប់ពីក្របខ័ណ្ឌនគរបាលជាតិ ទៅបម្រើការងារជាមន្ដ្រីយោធាវិញម្ដង ប៉ុន្ដែមិនដឹងថាបម្រើនៅអង្គភាពណាមួយ៕






No comments

Powered by Blogger.