Header Ads

ជិះម៉ូតូលឿនមិនបានប្រុងប្រយត្ន័ជ្រុលទៅបុករថយន្តពីក្រោយរងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ៖បុរសស្ត្រី២នាក់ជិះម៉ូតូលឿនមិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកគួទរថយន្តដឹកស្រាបៀរ លី អូ បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ចំណែកនារីដែលរួមដំណើរជាមួយរងរបួសស្រាល
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ២៧១ត្រង់ចំណុចខាងមុខមន្ទីរសំរាកព្យាបាល សុខាលាភស្ថិតក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រពភពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងបិតតែមស្រាបៀរលីអូពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2V.2751បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1N.8515ជិះដោយបុរសស្ត្រី២នាក់ទិសដៅស្រប់គ្នាក្នុងល្បឿនយ៉ាងលឿនហើយមិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកគួទរថយន្តពីក្រោយពេញទំហឹងបណ្ដាលអោយបុរសដែលជាអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងស្ដាំនិងនារីដែលរួមដំណើរជាមួយរបួសស្រាលអ្នកទាំង២ត្រូវបានរថយន្តមន្ទីរពេទ្យហុងហាក់ដឹកយកទៅព្យាបាល។

ក្រោយពេលកើតសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុហើយធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌមានជ័យរងចាំដោះស្រាយនៅពេលក្រោយ៕





No comments

Powered by Blogger.