មនុស្សម្នាក់ស្លាប់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ រវាងរថយន្តនឹងម៉ូតូ
ខេត្តត្បូងឃ្មុំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរអោយរន្ធត់បានកេីតឡេីងរវាងរថយន្តនិងម៉ូតូខណៈពេលបើកបរស្របទិសដៅគ្នា បណ្តាលអោយមនុស្សម្នាក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៥-២១៦ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បើតាមសមត្ថកិច្ចបានអោយដឹងថារថយន្តបង្កមានម៉ាកហុីណូ(HiNo) ពណ៍ខៀវ ពាក់ស្លាកលេខ ស្វាយរៀង.3A-0380 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបេីកបរ ក្រោយពេលកេីតហេតុ (រត់គេចខ្លួនបាត់) ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក សុីរ៉ុស ពណ៍ខ្មៅ គ្មានផ្លាកលេខ បេីកបរដោយឈ្មោះ ធឿន សុីថា ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ រស់ នៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។
ដោយមុនពេលកើតហេតុរថយន្តនិងម៉ូតូបើកបរតាទិសដៅស្របទិសគ្នាដោយរថយន្តម៉ាកហុីណូ(HINO) បេីកពីស្រុកមេមត់ទៅប្រទេសវៀតណាម (ពីលិចទៅកេីត) លុះបេីកដល់ចំណុចកេីតហេតុបានបុកម៉ូតូជនរងគ្រោះដែលកំពុងធ្វើដំណើរពីភូមិក្រូចទៅផ្ទះ នៅភូមិដូងទី២ ចំពីក្រោយពេញទំហឹង ដោយគ្មានពាក់មួកសុវត្ថិភាពបណ្ដាលអោយកិនមនុស្ស និងម៉ូតូអូសជាច្រេីនម៉ែត្រហេីយរថយន្តក្រឡាប់ទៅខាងត្បូងផ្លូវ តែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងនិងពិនិត្យមើលសាកសពជនរងគ្រោះដោយបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកឯរថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុកមេមត់ដោយរង់ចាំដោះស្រាយតាមនីតិវិធី៕

Post a Comment