ប៉ុស្តិ៍រដ្ឋបាលឃ្មួញបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហង្សា(ឆក់យកកាបូបប្រាក់) នៅចំណុចមុខផ្សារទំនើបអីអន២ ផ្លូវ១០០៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ (គេចខ្លួន០១នាក់) មធ្យោបាយម៉ូតូ០១គ្រឿង ។
ជនសង្ស័យមានឈ្មោះ ម៉ៅ ទី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ចំណែកជនរងគ្រោះមានឈ្មោះ ផាន់ សុខហេង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ (របួសដាច់ស្បែកជង្គង់ខាងស្តាំ និងកែងដៃខាងស្តាំ ។
សម្ភារៈដកហូតបានមាន កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ មាន(ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកអាយហ្វូន , លុយខ្មែរចំនួន ២៥.០០០រៀលប្រគល់ឲ្យជនរងគ្រោះវិញ) និងម៉ូតូចំនួន០១គ្រឿង ម៉ាកBeat ពណ៌ក្រហម ផលិតឆ្នាំ ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GO-5857 របស់ជនសង្ស័យ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីបន្ទប់ជួលជាមួយមិត្តភ័ក្ត្រ ដោយធ្វើដំណើមកដល់ផ្លូវ១០០៣ ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង មកជិតជនរងគ្រោះ ធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះបណ្តាលឲ្យដាច់ខ្សែកាបូប រួចជនរងគ្រោះធ្លាក់ពីលើម៉ូតូ រួចជនរងគ្រោះស្រែកថាចោរៗ ភា្លមនោះកម្លាំងល្បាតសមត្ថកិច្ចយើង ឃើញធ្វើការដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យឈ្មោះ រក្សា បានរត់គេចខ្លួន ។
បច្ចប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។

Post a Comment