Header Ads

កម្លាំងចម្រុះខណ្ឌដូនពេញចុះឃាត់យាន្តយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង១០:០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផលក្រុមកាងារបានធ្វើការឃាត់យាន្តយន្តបើកបញ្ច្រាសទិសដៅចរាចរណ៍ សរុបចំនួន០៩ គ្រឿង រួមមាន ម៉ូតូចំនួន០៧ គ្រឿង  រ៉ឺម៉កម៉ូតូកង់បីចំនួន០១ គ្រឿង និងរថយន្ត០១ គ្រឿង។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំ និងបន្តតាមនីតិវិធី  ៕

No comments

Powered by Blogger.