Header Ads

ឈ្មោះ ចែរា មេឈ្មួញឈើជើងខ្លាំកំពុងតែដឹកជញ្ជូនឈើតាតរថយន្តបាឡែនយកលក់នៅឯប្រទេសវាតណាមបានយ៉ាងរលូនហើយផ្នែកមន្រ្តីពាក់ពន្ធ័ច្រកទ្វាមិនហ៊ានបង្គ្រាប......



(ខេត្តរតនគីរី ) ៖ ថ្ងៃពុធ ទី ២៦ ខែធ្នូ ឆ្នាំ ២០១៨  ប្រជាពលរដ្ឋខេត្តរតនគីរីនៅតាមដងផ្លូវស្រុកអូយ៉ាដាវបានឲ្យដឹងទៀតថាមានឈ្មួញរកសុីបទល្មើសព្រៃឈើ (ឈ្មោះចែរា) កំពុងតែដឹកឈើតាម រថយន្ដបាឡែន ផ្លាកលេខ ២A ៧១ ៦៨ យកទៅលក់នៅឯប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិអូយ៉ាដាវ ទាំងថ្ងៃទាំងយប់ចេញចូលបានដោយសេរីហើយបងប្អូនពលរដ្ឋបាននិយាយទៀតថាពួកគាត់មិនដែលឃើញខាងផ្នែកមន្ត្រីពាក់ពន្ធ័ច្រកទ្វាអន្តរជាតិអូយ៉ាដាវចុះមកត្រួតពិនិត្យឬឃាត់យ៉ាងណានោះទេបណ្ដោយឲ្យរថយន្ដរកសុីបទល្មើសព្រៃឈើ (ឈ្មោះចែរា) ចេញចូលដោយរលូនមិនខ្វលអំពីច្បាប់សម្បត្តិធម្មជាតិឡើយ។

ហើយប្រភពច្បាស់ការពីពលរដ្ឋបាននិយាយបន្តទៀតថាគ្រាន់តែសមត្តកិច្ចនៅតាមដងផ្លូវចាប់ពីរក្រុងបាលុងរហូតមកដល់ស្រុកអូយ៉ាដាវមានច្រើនកន្លែងគេមិនដែលឃើញចាប់បទល្មើសព្រៃឈើដូចជារថយន្ដដឹកឈើខុសច្បាប់របស់ ឈ្មោះចែរា ជាដើមហើយគេឃើញតែឈរមើលចាំរាប់ក្បាលឡានតែប៉ុណ្ណោះនេះហើយជារឿងមួយគួឲ្យបារម្ម។

បងប្អូនប្រជាពលរដ្ឋបានសួរថាតើខាងអាជ្ញាធរនឹងសមត្តកិច្ចពាក់ពន្ធ័នៅតាមដងផ្លូវពួកគាត់ដាក់ដើម្បីអ្វីដាក់ចាំបង្ក្រាបបទល្មើសដាក់ចាំការពារបងប្អូនពលរដ្ឋឬមួយគ្រាន់តែលំអរហើយចាំរាប់ក្បាលឡានសារុបយកលុយ។

តើផ្នែកមន្ត្រីពាក់ពន្ធ័នៅក្នុងខេត្តរតនគីរីទាំងអស់សុទ្ធតែអញ្ជឹងមែនឫទេតើរាជរដ្ឋាភិបាលបានដឹងហើយនឹងគួរធ្វើដូចម្ដេចដែល។

(ឈ្មោះ ចែរា)ថែមទាំងមានឃ្លាំងស្ទុបពីកន្លែង នៅក្រៅខេត្តមួយ និងមួយកន្លែងទៀតនៅជិតច្រកទ្វារអូយាដាវ ។

បងប្អូនប្រជាពលរដ្ឋនឹងធ្វើការសំណូមពរមកដល់ឯកឩត្ដមថងសាវុធអភិបាលនៃគណះអភិបាលខេត្តមេបញ្ជាការPMខេត្ត មេស្នងការខេត្តរតនគីរី ជាពិសេសឯកឩត្ដមនាយឩត្ដមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងជាប្រធានគណះកម្មការខាងបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសសូមឯកឩត្ដមមេត្តាចាត់កំលាំងជំុនាញចុះមកត្រួតពិនិត្យនឹងមានវិធានការបង្ក្រាបផងទាន។ដោយ គេហទំព័រ រាហ៊ូចាប់ច័ន្ទ 010365363/017275445

No comments

Powered by Blogger.