ថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ
ខេត្តកណ្ដាល ៖តាមសមត្ថកិច្ចបានឲ្យដឹងថា ជំហានដំបូងកម្លាំងជំនាញសន្និដ្ឋានថា ជាករណីធ្វើអត្ដឃាតដោយខ្លួនឯង ព្រោះថា ឃើញកាំភ្លើង ម៉ាក K59 នៅជាប់នឹងដៃរបស់ជនរងគ្រោះតែម្ដងនៅវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីស្នាក់ការកំពង់ចម្លង ស្ថិតក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ។ បើតាមមន្ត្រីនគរបាលខេត្តកណ្តាលបានដាក់ការសន្និដ្ឋានថា ការបាញ់សម្លាប់ខ្លួនឯង របស់លោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ដោយសារតែមានវិបត្តិផ្ទាល់ខ្លួន តែមិនបានបញ្ជាក់ថា ជាវិបត្តិអ្វីនោះទេ។ នគរបាលបានឲ្យដឹងថា ជនរងគ្រោះរងគ្រោះឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ ឆ្នាំជនជាតិខ្មែរ មានតួនាទីជានាយករង នាយកដ្ឋានអន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុនកំពង់ចម្លងទូកដរអរិយក្សត្រ-ភ្នំពេញ មានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយអាវុធខ្លី០១ដើមដែលជនរងគ្រោះប្រើប្រាស់ ម៉ាក K59 លេខ៣១១៧ បង់០៣ គ្រាប់១៧គ្រាប់។ នគរបាលបានបន្តថា មុនពេលកើតហេតុ ឈ្មោះ វ៉េង ដារិទ្ធ ជាតំណាងជនរងគ្រោះមើលការខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះកន្លែងស្នាក់ការកំពង់ចម្លងរបស់ជនរងគ្រោះដើម្បីបូមប្រេង។ ពេលចូលទៅទ្វាររបងបិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះ វ៉េង ដារិទ្ធ ក៏ផ្លោះរបងចូលរួចរៀបទុយោប្រេងបូម ហើយរួចក៏ទៅគោះទ្វារបន្ទប់ជនរងគ្រោះជាថៅកែខ្លួន ដើម្បីរាយការណ៍ពីចំណូលចំណាយ តែមិនឮឆ្លើយតប ពេលក៏ច្រានទ្វារចូលស្រាប់ តែឃើញជនរងគ្រោះដេកស្លាប់លើគ្រែដែកក្រាលពូក និងហូរឈាមពេញលើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង៕

Post a Comment