គេសង្ស័យថា មេឈ្មួញ ហ៊ូវ ជីវ៉ៃ រកស៊ីឈើខុសច្បាប់ឡើងញ៉ាម អត់រវល់នឹងការព្រមានរបស់សម្តេចក្រឡាហោម ស ខេង
បន្ទាប់ពីមានការព្រមានធ្ងន់ៗរបស់ សម្តេចក្រឡាហោម ស ខេង ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងខេត្តភាគឦសានក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ច ហាក់ដូចជា បណ្តោយឲ្យមេឈ្មួញល្បីឈ្មោះប្រចាំខេត្តនេះ បន្តកាប់បំផ្លាញព្រៃសហគមន៍ជនជាតិភាគតិច ដោយគ្មានរអែងថ្នាក់ដឹកនាំជាតិឡើយ ។
តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ភូមិប៉ាដលបានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើពីក្រុមឈ្មួញមានអំណាចបានធ្វើឡើង នៅចំណុចភូមិមាលូ ភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស និងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សេចក្តីរាយការណ៍បន្តថាមេឈ្មួញឈើល្បីឈ្មោះ ណុប វណ្ណះ និងឈ្មោះ ហូ ជីវ៉ៃ ជាមន្ត្រីអាវុធហត្ថ ដែលទំនងមានការបើកដៃពីសំណាក់លោក ថង សាវុន អភិបាលខេត្តនិងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត បានចំណាយលុយរាប់សែនដុល្លារក្នុងមួយខែៗ ទៅឲ្យស្ថាប័នជំនាញពាក់ព័ន្ធគ្រប់អង្គភាព ដែលអង្គុយចាំរាប់ក្បាលឡានយកលុយ ជាថ្នូរការមិនបង្ក្រាបមុខជំនួញឈើខុសច្បាប់ដឹកទៅលក់នៅព្រំដែនយួននេះ។
ប្រភពខាងលើបានបន្តទៀតថា មេឈ្មួញឈើដ៏មានអំណាចទាំងពីរនាក់ខាងលើ បានយកលុយពីឈ្មួញឈើជនជាតិយួនរាប់សែនដុល្លារ មកចែកចាយមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី ១៧ធ្នូ ម្សិលមិញនេះ ដើម្បីបើកផ្លូវឲ្យពួកគេបានសិទ្ធិដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនជាថ្មីឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារបែកធ្លាយព័ត៌មានដល់ថ្នាក់ជាតិ។
ក្រៅពីកាប់បំផ្លាញព្រៃសហគមន៍ទាំងបីភូមិខាងលើ ព្រៃឈើក្នុងឧទ្យានជាតិវិរៈជ័យក្នុងស្រុកតាវែង និងស្រុកសេសាន ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកូនមុំ ស្រុកលំផាត់ ក៍ត្រូវបានមេឈ្មួញដុះស្លែល្បីឈ្មោះ ប្រចាំខេត្តរតនៈគិរីទាំងពីរូបនេះ ចេញមុខកាងឲ្យគេចូលកាប់បំផ្លាញយ៉ាងមហន្តរាយ ដឹកយកទៅលក់នៅព្រំដែនយួនដែរ ដោយមួយចំនួនធំចេញតាមច្រករបៀង និងមួយចំនួនទៀតចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
គួរបញ្ជាក់ថា ទោះបីកន្លងមកមានអង្គភាពសារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកធ្វើការចុះផ្សាយ ពីសកម្មភាពរកស៊ីឈើខុសច្បាប់ របស់មេឈ្មួញល្បីឈ្មោះទាំងពីរនាក់ខាងលើក្តី តែហាក់គ្មានសញ្ញាណណាមួយថា ចៅហ្វាយ ខេត្តលោក ថង សាវុន និងលោក គឹម រស្មី យកវិធានការច្បាប់ទៅអនុវត្តន៍លើបុគ្គលទាំងពីររូបនេះឡើយ ។
លោក អ៊ូច ឡេង វីរៈជនបរិស្ថានពិភពលោកឆ្នាំ២០១៦បានថ្លែងថា បទល្មើសព្រៃឈើមិនអាចទប់ស្កាត់បាន ពីព្រោះ នេះជាមុខរបរដ៏ចម្បងរបស់បុគ្គលមានអំណាចរកស៊ីឈើដុះស្លែ ដែលមានការឃុបឃិតគ្នា ជាប្រព័ន្ធ តាំងពីក្រោម ដល់លើ តាំងពីក្នុងព្រៃរហូតឆ្លងដែន ជាពិសេសឈ្មួញមក ពីវៀតណាម និង ចិន ដែលធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ នានា ជាមូលហេតុនៃវិនាសកម្មព្រៃឈើ នៅកម្ពុជា ដែលមិនអាចទប់ស្កាត់បាន។
លោកបន្តថា អំពើពុករលួយ និង ការឃុបឃិតគ្នា របស់មន្ត្រីជំនាញ គឺមិនអាចបំបាត់បាន ពី ព្រោះមន្ត្រីទាំងនោះសុទ្ធតែមានការជួយសម្រួលគ្នា ពីថ្នាក់លើ នៅក្នុងជំនួញ រត់ពន្ធឈើ នេះ។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា នៅកម្ពុជាយើងសំខាន់គឺលុយ យកលុយ គឺពុករលួយ លុយជា ច្បាប់ លុយ ជាការអនុញ្ញាត ហើយមន្ត្រីជំនាញ សហការជាមួយកងកំលាំង នៅជួយការពារ យាមកាមអ្នកកាប់ឈើ យ៉ាងតឹង រ៉ឹង ហាមឃាត់ មិនឲ្យអ្នកក្រៅ ចេញចូលទៅក្នុងតំបន់ កាប់ឈើបាន។
ពាក់ព័ន្ធនឹងសកម្មភាពរកស៊ីឈើខុសច្បាប់នេះ បានបង្កឲ្យមានការមន្ទិលសង្ស័យថាលោក ថង សាវុន និង លោក គឹម រស្មី អាចជាម្ចាស់ភាគហ៊ុនមួយដ៏ធំក្នុងជំនួញឈើខុស ច្បាប់ក្នុងខេត្តរតនគិរី។
គេហទំពរ័ ( រាហ៊ូចាប់ចន្ទ័ ) 010 355363_ 017 275445

Post a Comment