Header Ads

លោកជំទាវអភិបាលរងខេត្តប៉ៃលិនម្នាក់ស្លាប់ លោកជំទាវអភិបាលរងខេត្តបន្ទាយមានជ័យរងរបួសធ្ងន់ និងអ្នកបើកបររងរបួសធ្ងន់ដោយសាររថយន្តបីគ្រឿងបុកគ្នា នៅខេត្តកំពង់ឆ្នាំង



កំពង់ឆ្នាំងៈលោកជំទាវអភិបាលរងខេត្តប៉ៃលិនម្នាក់បានស្លាប់ ក្នុងពេលបញ្ជូនមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងអភិបាលរងខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និង កូនប្រុសអភិបាលរងខេត្តប៉ៃលិន ជាអ្នកបើកបររបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់
ចរាចរណ៍មួយក្នុងដំណើរច្រាស់ទិសគ្នា ។ ដោយរថយន្តបីគ្រឿងបុកគ្នា កាលពីវេលាម៉ោង១៤នៅលើផ្លូវជាតិលេខ៥ ស្ថិតភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
  រថយន្តលិចស៊ិសរបស់លោកស្រីអភិបាលរងខេត្តប៉ៃលិន រងការខូចខាតទាំងស្រុងនិងរថយន្ត២ក៏ត្រូវរងការខូចខាតផងដែរ។សូមបញ្ជាក់ថាៈ
  ១.លោកជំទាវ សោម មុន្នីរ័ត្ន អាយុ៥៦ឆ្នាំ ជាអភិបាលរងខេត្តប៉ៃលិន (ស្លាប់)
  ២. លោកជំទាវ ម៉ុក ណាឌី អាយុ៤៩ឆ្នំា អភិបាលរងខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)
  ៣.កូនប្រុស អភិបាលរងខេត្តប៉ៃលិន រងរបួសធ្ងន់
  បច្ចុប្បន្នសពតំកល់ទុក និង អ្នករងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

No comments

Powered by Blogger.