លុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ៕
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រីគឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ។ជាងនេះទៅទៀតនោះសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានសរសេរលើកផេករបស់សម្តេចថា«នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ហើយក៏ជាអភិក្រមទី៥គឺការវះកាត់»។
គួររំលឹងផងដែរថាថ្មីៗនេះក្នុងឱកាសខួបកំណើតភរិយាខ្លួនគឺលោក គឹម រស្មី បានចែកលុយឲ្យកូនៗ៥នាក់ដោយក្នុងម្នាក់ៗទទួលបានសែកជាទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិក ។ដូច្នេះ៥នាក់ស្មើនឹង៥០ម៉ឺនដុល្លារដែលជាលុយដ៏ច្រើនគួរឲ្យចាប់អារម្មណ៍និងរង់ការរិះគន់កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកនិងប្រព័ន្ធទំនាក់ទំនង៕
Post a Comment