Header Ads

បង្រ្កាបក្រុ​មក្មេងទំនើងដែលប្រេីអំពេីហិង្សាលេីអ្នកដ៏ទៃ​និងស្រាវជ្រាវ​រកឃើញថ្នាំញៀនមួយចំនួ​នព្រមទាំងឃាត់ខ្លួនមនុស្សចំនួន០៨នាក់ៈ
ខេត្តបាត់ដំបង
ដោយ​ បានការសម្របសម្រួលពី​លោក​​នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង​
នៅថ្ងៃទី​២២​និង២៣​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ក្រោមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកឧត្តមសេ​នីយ៍ត្រី​ ជេត​ វណ្ណនី​ ​ស្នងការ​រងទទួលផែនព្រហ្មទ័ណ្ឌបានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែន​ ចូលរួមជាមួយកម្លាំងនគបាលអធិការដ្ឋាននគរ​បាលស្រុកថ្មគោល​ ស្រុកបវេល​ ស្រុកកំរៀង​ បាន​ធ្វើការស្រាវជ្រាវករណីក្រុមក្មេងទំនើងប្រើហិង្សាលើអ្នកដ៏ទៃមានអាវុធ​ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង​ កាលពីរាត្រីថ្ងៃទី​ ២២​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៩​ ​។ឆ្លងតាមរយៈនៃការស្រាវជ្រាវនេះសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនស័ង្សយបានចំនួ​ន០​៨នាក់​ ព្រមទាំងដកហូតបានវត្ថុតាងពាក់ព័ន្ឋនឹងអំ​ពើហិង្សាបានមួយចំនួន​ ​។​
ដោយប្រើប្រាស់វិធានការជំនាញលើការស្រាវជ្រាវក្នុងករណីនេះក្រុមក្មេងទំនើងដែលប្រើអំពើហិង្សានេះគឺមានពាក់​ព័ន្ឋករណីចែកកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានទៀតផង​ ​។​  រហូតមកដល់រសៀលថ្ងៃទី​២៣​ ខែ​កុម្ភៈ​ ឆ្នា២០១៩​ សមត្ថកិច្ចនគរបាលនៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដកហូតវត្ថុតាងមានៈ
1-ម៉ាទឹកកកចំនួន12ថង់ (ទម្ងន់94,77ក្រាម )
2-ថ្នាំគ្រាប់យ៉ាម៉ាចំនួន133គ្រាប់
3- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន01
4-ទូរស័ព្ទចំនួន03គ្រឿង
5- ម៉ូតូចំនួន03គ្រឿង
6-កាំបិតកែឆ្នៃចំនួន01ដើម
7-ដុំថ្មចំនួន04ដុំ 
8-ស្បែកជើងចំនួន01គូរ និងសម្ភារៈជក់គ្រឿងញៀនមួយចំនួន
ជនស័ង្សយដែលពាក់ព័ន្ឋក្នុងករណីនេះនិងវត្ថុតាងមន្រ្តីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

No comments

Powered by Blogger.