សមត្ថកិច្ចបញ្ជូននារីម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្កហិង្សាលើនារីរួមការងារនៅក្នុងខារ៉ាអូខេ «ឌីយ៉ាម៉ង់»
រាជធានីភ្នំពេញ: បើតាមសមត្ថកិច្ចឲ្យដឹងថា នារីជាជនសង្ស័យមានឈ្មោះ ឌ.ល អាយុ២៥ឆ្នាំ មុខរបរបម្រើការនៅក្នុងខារ៉ាអូខេ (KTV) ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃ២០ ខែមករា ឆ្នាំ២០១៩ នៅក្នុងហាងខេរ៉ាអូខេ «ឌីយ៉ាម៉ង់» ផ្ទះលេខ ផ្លូវ២៧១ក្រុម ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយដកហូតកូនកន្ត្រៃយ៍០១។ ចំណែកជនរងគ្រោះមានឈ្មោះ ក.ស.ទ មុខរបរបម្រើការងារនៅខារ៉ាអូខេ (KTV) ស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ នគរបាលខណ្ឌទួលគោក បានបញ្ជូនខ្លួននារីម្នាក់ ពាក់ព័ន្ធករណីបង្កអំពើហិង្សា ទៅលើជនរងគ្រោះដែលបម្រើការជាមួយគ្នា ដោយយកកូនកន្ត្រៃយ៍កាត់ អំបោះមក ឆូតមុខរបស់ជនរងគ្រោះ បណ្តាលឲ្យមានរបួសមកកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ និងជនបង្កជាអ្នកធ្វើការជាមួយគ្នា។ មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយគ្នា ហើយជនបង្កបានឈ្លោះប្រកែកជាមួយជនរងគ្រោះរឿងដណ្តើមភ្ញៀវ ហើយបានវាយគ្នាដោយចាប់បោចសក់ ដោយជនបង្កមានកូនកន្ត្រៃយ៍ នៅនឹងដៃក៏បាន ចាក់មកលើជនរងគ្រោះបណ្តាលឱ្យរបួសមុខ ថ្ពាល់ និងដៃ (របួសស្រាល)។ ក្រោយកើតហេតុ សមត្ថកិមូលដ្ឋានកិច្ច បានចុះទៅឃាត់ខ្លួនស្រ្តីជាជនបង្ក ដើម្បីធ្វើសួរនាំ និងកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Post a Comment