Header Ads

សកម្មភាពសាលាខណ្ឌដូនពេញនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ សរុបរួមមាន


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនៃមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមក្នុងពិធីបុណ្យសពភរិយារបស់លោក ហែម ឈៀង អតីតចៅសង្តាត់រងទី១វត្តភ្នំដែលបានទទូលមរណៈភាពកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ។ ក្នុងនោះលោកប្រធានក្រុមប្រឹក្សាខណ្ឌបាននាំយកថវិការបស់ឯកឧត្តម សួន រិនឌី ចំនួន២០០,០០០៛ និងថវិការបស់លោកប្រធានក្រុមប្រឹក្សាចំនួន២០០,០០០៛ និងអង្ករចំនួន៥០គីឡូក្រាម សម្រាប់ចូលរួមក្នុងពិធីបុណ្យសពនេះ បន្ថែមពីលើនឹងលោកអភិបាលក៏បានចូលរួមថវិកាក្នុងពិធីបុណ្យសពនេះចំនួន៤០០,០០០៛ ផងដែរ ។



នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ និង លុបគំនូសចំណតរថយន្ត នៅជុំវិញទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រី ។

ក្នុងនោះ លោកអភិបាល បានមានប្រសាសន៍ថាៈ ចំពោះទីតាំងនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រី ឃេីញថាពុំមានការចតរថយន្តទៀតនោះទេ ក្នុងករណីនៅតែមានការឈប់ចតបន្តទៀតនោះរដ្ឋបាលខណ្ឌដូនពេញ និងមានវិធានការស្ទួចយករថយន្តនោះមករក្សាទុកនៅសាលាខណ្ឌ ដោយលេីកទី១ រក្សាទុករយៈពេល ១៤ថ្ងៃ និងលេីកទី២ រក្សាទុករយៈពេល ០១ខែ ដោយធ្វេីកិច្ចសន្យាអប់រំណែនាំ អោយត្រឡប់ទៅវិញ ។

រដ្ឋបាលខណ្ឌ  សូមការអធ្យាស្រ័យ ចំពោះបងប្អូនដែលធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៨ ទីលានប្រជាធិបតេយ្យ ត្រង់ចំណុចខាងមុខក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលនៅបន្តចតរថយន្តទៀត គឺដោយសារតែក្រសួងកំពុងសាងសង់អគារថ្មី ពុំមានចំណត និងបានស្នេីសុំទៅសាលារាជធានីភ្នំពេញ ឈប់ចតរថយន្តមួយរយៈ ហេីយក្រោយពេលដែលអគារថ្មីសាងសង់រួច ក្រសួងនឹងយករថយន្តទៅចតនៅចំណតក្រោមដីរបស់ខ្លួនវិញ ដោយមិនចតលេីទ្រូងផ្លូវទៀតឡេីយ ។





នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនៃមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមពិធីបុណ្យសពលោក គៀត សាគុណ ប្រធានភូមិ1 ដែលបានទទួលមរណៈភាព ។ ក្នុងពិធីបុណ្យនោះ លោកអភិបាលក៏បានចូលរួមថវិកាក្នុងពិធីបុណ្យសពនេះចំនួន៤០០,០០០៛ និងក្នុងនាមលោកអភិបាលជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញក៏បានចូលបុណ្យនៅអង្ករចំនួន៥០គីឡូក្រាម, ទឹកត្រី, មី, អំបិល, តែ, ស្ករស និងថវិកាចំនួន១០០,០០០៛ផងដែរ ៕










No comments

Powered by Blogger.