Header Ads

ក្រុមហ៊ុនកោះពស់អ៊ិនវេសមេនចែកអំណោយដល់ពលរដ្ឋក្រីក្រចំនួន500គ្រួសាររស់នៅក្រុងព្រះសីហនុក្រោមអធិបតីភាពឯកឧត្តម យន្ត មីន


ព្រះសីហនុ៖ ពិធីចែកអំណោយដល់ពលរដ្ឋក្រីក្រចំនួន500គ្រួសាររស់នៅក្រុងព្រះសីហនុ នៅម៉ោង3រសៀល សង្កាត់3ក្រុងព្រះសីហនុ ថ្ងៃច័ន្ទ 1រោចខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស 2562  ត្រូវនិងថ្ងៃទី30 ខែមេសា ឆ្នាំ2018។   ពលរដ្ឋគ្រប់សង្កាត់ក្នុងក្រុងព្រះសីហនុសម្រាប់អ្នកជួបប្រទះនូវការខ្វះខាតបានទទួលអំណោយរបស់ក្រុមហ៊ុនកោះពស់អិុនវេសមេនក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុព្រមទាំងថ្នាក់ខេត្តមួយចំនួនទៀត  តំណាងក្រុមហ៊ុន និងតណាងស្ថានទូតរូស្សុីប្រចាំកម្ពុជាដោយក្នុង1គ្រួសារៗទទួលបានអង្ករ20គីឡូ មី1កេសត្រីខ1យួរ ភួយ1 កន្សែង1 ថវិការ 20000៛។ក្នុងអង្គពិធីនេះដែរឯកឧត្តមអភិបាលបានថ្លែងប្រសាសន៍ផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកប្រមុខរាជរដ្ឋាភិបាលជាពិសេសសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំដ៍ទៃៗទៀតតែងតែនឹករលឹកគិតគូដល់បងប្អូនពលរដ្ឋ ឯកឧត្តមបានលើកឡើងបន្តសូមបងប្អូន គោរពច្បាប់ចរាចរណ៍ គោរពគោលការណ៍9ចនុចភូមិឃុំមាន
សុវត្ថិភាពកុំលេងល្បែងសុីសង សហការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងអំពើខុសច្បាប់ផ្សេងៗទៀត កុំបបួលគ្នាទៅទន្ទ្រានយកដីតំបន់ហាមឃាត់របស់រដ្ឋនាំឲ្យមានជាប់
ទោសទាន់ពេលអាជ្ញាធរចុះអនុវត្តច្បាប់ជាងនេះទៅទៀតការរក្សាសន្តិភាពសូមបងប្អូនយកចិត្តទុកដាក់គិតគូឲ្យបានល្អិតល្អន់នូវសមិទ្ធិផលនិងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសទៅមុខទៀតសូមបងកុំចាញ់ការញុះញុងពីក្រុមណាមួយឡើយ។ បន្ទាប់ក្រុមហ៊ុន កោះពស់អិុនវេសមេន ធ្លាប់ផ្អាកការវិនិយោគមួយរយៈប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានកំពុងអភិវឌ្ឍសាងសង់ផ្លូវចាក់កៅស៊ូ  អាគារ ខុនដូ វីឡា
កាសីុណូ ប្រកបដោយទេសភាពស្រស់ត្រកាលបរិយាកាស ខ្យល់អាកាសសមុទ្រក្នុងផ្ទៃដីកោះពស់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ខុនដូ​ វីឡាប្រណីត ចំនួនរាប់រយលក់ជូនអតិថិជនផងដែរកក្រុមហ៊ុននិងបើកឲ្យបហាជនចូលទស្សនានាចុងឆ្នាំ2018ឬដើមឆ្នាំ2019ខាងមុខនេះបើយោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន៕




No comments

Powered by Blogger.