Header Ads

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញអុជធូប បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅព្រះអង្គគោកធ្លក


សៀមរាប៖ ព្រឹកថ្ងៃព្រហស្បត្តិ៍ ១២រោច ខែចេត្រ ន្ព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២១០៨ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី អុជធូបថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គគោកធ្លក នៅក្នុងមជ្ឈមណ្ឌលអភិរក្សអង្គរ ស្តិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ខេត្តសៀមរាប។


ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និង ជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។


No comments

Powered by Blogger.