អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ប្រាប់មុននេះថា មានទាហានកម្ពុជាម្នាក់បានស្លា.ប់ករណីផ្ទុះអាវុ.ធនៅព្រំដែនមុំបី (ស្លា.ប់ក្នុងលេណដ្ឋាន)
អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា បានបញ្ជាក់ថា លោកសូមចូលរួមសោកស្តាយផងដែរករណីផ្ទុះអាវុ.ធ នៅមុំបីនេះ ។
ចំពោះទាហានខ្មែរម្នាក់ ដែលបានពលីជីវិតខាងលើមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទី ព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លា.ប់នៅក្នុងការផ្ទុះអាវុ.ធជាមួយទាហានថៃ នៅព្រឹកទី២៨ ឧសភានេះ ។
Post a Comment