Header Ads

🚘 ចាប់ទៀតហើយ សុទ្ធតែ "ឡានកំណាត់" "ឡានថោក" Rx330 Rx400h Rx350 ឡានកាត់ ត ដែលពេញនិយមបំផុត ! ចង់ទិញឡាន សូមកុំចង់ថោកពេក ហើយ សូមប្រាកដថាកន្លែងដែលលក់អោយនោះមានទីតាំងច្បាស់លាស់ នាំចូលបង់ពន្ធគ្រប់ចំនួន និង មានធានាពិតប្រាកដ ✔️អ៊ែ168 គុណភាព&ទំនុកចិត្ត!

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ព័ទ្ធចាប់ រោងជាងតម្លើង និង កាត់ ត ឡានមួយកន្លែងធំ នៅខណ្ឌពោធិ៍សែនជ័យ ដោយឃាត់បានរថយន្ត១៥គ្រឿង
-រថយន្ត៣គ្រឿង កាត់ត ផ្សារហើយបាន100% ដែលមួយគ្រឿងពាក់ផ្លាកលេខក្លែងក្លាយ
-រថយន្ត ១២គ្រឿងទៀត កំពុងកាត់ត ផ្សារតួរ ជិតរួចរាល់

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានថ្លែងប្រាប់ថា រថយន្តទាំងនេះមានឆ្នាំផលិតពី២០០៤ ដល់២០១១ និងមានម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H (Hybrid) ហើយយើងបានស្ទូចដឹកយកមករក្សាទុកក្នុងឃ្លាំង។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ អំពាវនាវឲ្យយានដ្ឋាន ដែលធ្វើសកម្មភាពយកបំណែក ឬគ្រឿងបន្លាស់មកតជារថយន្ដទេសចរណ៍ និងយានដ្ឋានដែលយកគ្រឿងបន្លាស់ មកតម្លើងជារថយន្ដដឹកចង្កូតស្ដាំខុសច្បាប់ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់៕



No comments

Powered by Blogger.